បើនិយាយដល់កំពូលមហាសេដ្ឋីលំដាប់ពិភពលោកនោះ យើងប្រាកដជានឹងឃើញដល់លោក Bill Gates សហស្ថានិកក្រុមហ៊ុន Microsoft ដែលមានលុយជាង ៨០ពាន់លានដុល្លារអាមេរិក ប៉ុន្តលុយទាំងនោះលោកពុំបានយកទៅចាយវាយក្នុងកិច្ចការផ្ទាល់ខ្លួនឡើយ ពោលគឺចាយវាយក្នុងវិស័យមនុស្សធម៌ទាំងអស់។ ឥឡូវនេះយើងក្រឡេកមកមើល កំពូលមហាសេដ្ឋីទាំង ១០រូប របស់ចិនវិញម្ដង តើនរណាមានលុយច្រើនជាងគេ?
០១) លោក Jack Ma – ១៩,៥ពាន់លានដុល្លារអាមេរិក
ពីអតីតគ្រូបង្រៀនភាសាអង់គ្លេស លោក Jack Ma បានក្លាយជាកំពូលមហាសេដ្ឋីលំដាប់ទី១ របស់ចិន។ លោក Ma បានក្លាយជាកំពូលមហាសេដ្ឋីចិន នៅក្នុងឆ្នាំ ២០១៤ ដោយលោកបានជ័យក្នុងការលោកមូលបត្រភាគហ៊ុន (IPO) ដោយទទួលបាន ២៥ពាន់លានដុល្លារអាមេរិក។
ចុចអាន៖ Jack Ma ៖ កើតមកមិនមែនដើម្បីធ្វើការនោះទេ តែកើតមកដើម្បីរីករាយជាមួយជីវិត
ចុចអាន៖ Alibaba រកលុយបាន ២ពាន់លានដុល្លារ ក្នុងរយៈពេល១ម៉ោង
០២) លោក Robin Li – ១៤,៧ពាន់លានដុល្លារអាមេរិក
លោក Robin Li ជាសហស្ថាបនិកក្រុមហ៊ុន Baidu ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្ម Search engine ដូចគ្នាទៅនឹងក្រុមហ៊ុន Google។ នៅ Robin Li ជាកំពូលមហសេដ្ឋីលំដាប់ទី១របស់ចិន អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែក្រោយពេល Jack Ma លក់ IPO នឹងក្លាយជាកំពូលមហាសេដ្ឋីមក បានច្រានទម្លាក់ Robin Li ឲ្យមកនៅលេខរៀងទី២។
០៣) លោក Ma Huateng – ១៤,៤ពាន់លានដុល្លារអាមេរិក
លោក Ma Huateng ជាស្ថាបនិកក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនវិនិយោគធំមួយរបស់ចិន ដែលធ្វើការវិនិយោគទៅលើវិស័យ
ជាច្រើនដូចជា ប្រពន្ធផ្សព្វផ្សាយ ការកម្សាន្ត អ៊ីនធើណែត ទូរស័ព្ទចល័ត និងជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មតាមអនឡាញធំមួយផងដែរនៅក្នុងប្រទេសចិន។
០៤) លោក Wang Jianlin – ១៣,២ពាន់លានដុល្លារអាមេរិក
លោក Wang Jianlin ជាអគ្គនាយកក្រុមហ៊ុន Dalian Wanda Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេរបស់ចិន
ហើយក៏ជាក្រុមហ៊ុនប្រតិបត្តិករ (ចែកចាយភាពយន្ត) ធំបំផុតនៅក្នុងពិភពលោកក្នុងការចែកចាយភាពយន្ត បន្ទាប់ពីក្រុមហ៊ុននេះបានទិញក្រុមហ៊ុន AMC Entertainment Holdings ក្នុងតម្លៃ ២,៦ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៣ ហើយថ្មីៗនេះ លោកបានទិញ ភាគហ៊ុនរបស់ក្រុមបាល់ទាត់ Atlético Madrid ទៀតផង។
ចុចអាន៖ កំពូលមហាសេដ្ឋីចិន ទិញភាគហ៊ុនក្លឹបបាល់ទាត់ Atletico Madrid
០៥) លោក Li Hejun – ១៣ពាន់លានដុល្លារអាមេរិក
លោក Li Hejun ជាពាណិជ្ជករចិន និងជាអគ្គនាយកក្រុមហ៊ុនផលិតបន្ទះថាមពល ឬបន្ទះសូឡា Hanergy Holdings ដែលបច្ចុប្បន្ន
មានក្រុមហ៊ុនធំៗជាច្រើននៅលើពិភពលោក បានប្រើប្រាស់ប្រព័ន្ធបន្ទះសូឡាក្រុមហ៊ុនមួយនេះ។
០៦) លោក Zong Qinghou – ១១ពាន់លានដុល្លារអាមេរិក
លោក Zong Qinghou ជាអគ្គនាយក និងជានាយកប្រតិបត្តិក្រុមហ៊ុន Hangzhou Wahaha Group ដែលជាក្រុមហ៊ុនផលិតភេសជ្ជនាំមុខនៅក្នុងប្រទេសចិន។ ក្រៅពីជាសហគ្រិនដ៏ល្បីឈ្មោះ និងមានលុយច្រើនហើយ លោក Zong Qinghou ក៏ជាអ្នកនយោបាយមួយរូបដែលមានប្រជាប្រិយភាពផងដែរ។
ចុចអាន៖ ស្មាតហ្វូន ១០ម៉ូដែល ដែលអស្ចារ្យបំផុតកាលពី ១០ឆ្នាំមុន
០៧) លោក Wang Wenyin – ១០ពាន់លានដុល្លារអាមេរិក
លោក Wang Wenyin ជាពាណិជ្ជករ និងជាអគ្គនាយកក្រុមហ៊ុន Amer International Group ដែលជាក្រុមហ៊ុនផលិត និងផ្គត់ផ្គង់
ខ្សែធ្វើអំពីស្ពន់ ដោយបច្ចុប្បន្នមាន ៦ទីតាំងនៅក្នុងទីក្រុមសៀងហៃ មានបុគ្កឡិក ១៥.០០០នាក់ ដោយកាលពី ២០១៣ លក់បាន ៣៨ពាន់លានដុល្លារអាមេរិក។
០៨) លោក Lei Jun – ៩,១ពាន់លានដុល្លារអាមេរិក
លោក Lei Jun ជាស្ថាបនិកក្រុមហ៊ុនផលិតទូរស័ព្ទ Xiaomi បានកកើតឡើងនៅក្នុងឆ្នាំ២០១០ ប៉ុន្តែនៅពេលនេះ បានក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទដ៏ល្បីនៅក្នុងប្រទេសចិនមិនចាញ់ Huawei ហើយបានប្រកាសខ្លួនថានឹងវាយលុយទីផ្សារអន្តរជាតិ ដើម្បីប្រជែងជាមួយក្រុមហ៊ុនផ្សេងៗ ដូចជា Apple, Samsung ជាដើម។
ចុចអាន៖ Xiaomi លក់ស្មាតហ្វូនបានជាង ៦១លានគ្រឿង ក្នុងឆ្នាំ ២០១៤
០៩) លោក He Xiangjian – ៧,៥ពាន់លានដុល្លារអាមេរិក
លោក He Xiangjian ជាសហស្ថាបនិកក្រុមហ៊ុន Midea ដែលជាក្រុមហ៊ុនផលិតសម្ភារផ្ទះបាយធំជាងគេបំផុតនៅក្នុងប្រទេសចិន។
១០) លោក Liu Qiangdong – ៧,១ពាន់លានដុល្លារអាមេរិក
លោក Liu Qiangdong ជាសហគ្រិនអ៊ីនធើណែតរបស់ចិន និងជាស្ថាបនិកក្រុមហ៊ុនលក់ទំនិញតាមអ៊ីនធើណែត JD.com ឬ Jingdong Mall ដែលជាឧស្សាហកម្មខាងផ្នែក e-commerce នាំមុខគេនៅចិន៕
មតិយោបល់