សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នាវេលាម៉ោង១៨និង០០នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាបជនបរទេសម្នាក់បានស្លាប់។
ជនរងគ្រោះ ភេទប្រុស ជនជាតិបារាំង (ពុំមានលិខិតឆ្លងដែនជាប់ខ្លួន) ចូលមកស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០។ ផ្អែកតាមការ ស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ។
បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត ៕
មតិយោបល់