ព័ត៌មានជាតិ

នគរបាលមួយរូប ត្រូវបានជនសង្ស័យម្នាក់ វាយបណ្ដាលឲ្យរងរបួសដេរ ២៥ថ្នេរ

កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា ខណ:ពេលដែលជនសង្ស័យពេលដែលជនរងគ្រោះ កំពុងតែបើកឡានថយចេញពីផ្ទះរបស់ខ្លួនពេលនោះស្រាប់ ជនសង្ស័យស្ថិតក្នុងស្ថានភាពស្រវឹងស្រា បានដើរចេញពីផ្ទះរបស់បងប្អូននៅជាប់ផ្ទះជនរងគ្រោះ មកគោះទ្វារឡានជនរងគ្រោះ ដោយនិយាយថាអ្ហែងថយឡានប្រយ័ត្នបុកគេ ហើយហៅជនរងគ្រោះឲ្យចុះពីឡាន រួចជនសង្ស័យបានច្រានជនរងគ្រោះ ហើយបានស្ទុះទៅយកថាស អ៊ីណុក វាយទៅលើជនរងគ្រោះបណ្តាលឲ្យរយះថ្ពាល់ខាងឆ្វេងដេរចំនួន២៥ថ្នេរ ភ្លាមនោះជនរងគ្រោះប្តឹងឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ចុះជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការបន្តតាមនីតិវិធី ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ។

យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ជៀប សុខខេង ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅក្នុង ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនគរបាល (រងរបួសរយះ ថ្ពាល់ខាងឆ្វេងដេរ២៥ថ្នេរ) ។ ចំណែកឯជនសង្ស័យឈ្មោះ ចម្រើន វន្នី ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅក្នុង ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន) ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋានគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់