ព័ត៌មានជាតិ

មនុស្សចំនួន០៨នាក់ ពាក់ព័ន្ធករណីបើកលេងល្បែងសុីសងខុសច្បាប់ចាក់បាល់តាមអនឡាញ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួន…

ភ្នំពេញ:យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ម៉ោង១២:៣០នាទី នៅចំណុចផ្ទះលេខ៣៩៥ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនមនុស្សចំនួន០៨នាក់ ស្រី០៦នាក់ ពាក់ព័ន្ធករណីបើកលេងល្បែងសុីសងខុសច្បាប់ (ចាក់បាល់តាមអនឡាញ) ដោយបានដកហូតសម្ភារ:ដូចជាកុំព្យូទ័រយួរដៃ ចំនួន០៣គ្រឿង, ម៉ូនីទ័រ ចំនួន១៣គ្រឿង, ម៉ាស៊ីនស៊ីភីយូ ចំនួន១០គ្រឿង, ម៉ៅ ចំនួន១០, ទូរទស្សន៍ ចំនួន០៤គ្រឿង។បន្ទាប់ពីត្រួតពិនិត្យរួចរាល់ហើយ សមត្ថកិច្ចបានបិទទីតាំងនោះជាបណ្តោះអាសន្ន និងនាំខ្លួនមនុស្សទាំង ០៨នាក់នោះ មកកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់