បាត់ដំបងៈ នៅថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៣និង៤៨នាទីទៀបភ្លឺត្រង់ចំណុចក្រុមទី២២ ភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន ១ខ្នង ដែលមានម្ចាស់ឈ្មោះ ឆម វឿត ភេទស្រី អាយុ ៦៧ឆ្នាំ និងស្លាប់កូនប្រុសបង្កើត០១នាក់ឈ្មោះ ទុយ សុភឿន ភេទប្រុស អាយុ ៣២ឆ្នាំ។
ការខូចខាត និងបាត់បង់៖ ផ្ទះតម្កល់ថ្មក្រោមឈើលើទំហំ ៥មx៧ម ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (ខូចខាតជាន់លើ១០០% ជាន់ក្រោម ៥០%)និង សម្ភារក្នុងផ្ទះមួយចំនួន សរុបទឹកប្រាក់ចំនួនប្រហែល ១៥,០០០,០០០៛(ដប់ប្រាំលានរៀល)អ្នកស្លាប់ម្នាក់ឈ្មោះ ទុយ ភឿន ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្រោយពីកើតហេតុជំនាញសហការ ជាមួយជំនាញការិយាល័យបច្ចេកទេស ពិនិត្យវិភាគកន្លែងកើតហេតុ និងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យនិងធ្វើកោលសល្យវិច័យសន្និដ្ឋាន ករណីនេះជនរងគ្រោះ បានបិទទ្វារបន្ទប់ចាក់គន្លឹះសោក្នុង និងយកទូខោអាវយកបិទទ្វារបន្ទប់ ដោយជនរងគ្រោះមានសតិមិនប្រក្រតី ហើយតខ្សែភ្លើងបិទបើកៗ ក្នុងផ្ទះហើយដុតសម្ភារៈក្នុងផ្ទះឲ្យឆេះរួចជនរងគ្រោះក៏ប៉ះខ្សែភ្លើងបណ្តាលឲ្យឆ្លងចរន្តអគ្គិសនី និងឆេះភ្លើងស្លាប់នៅនិងកន្លែងកើតហេតុតែម្តង ចំពោះសព ត្រូវប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់