តាកែវៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីឆ្លងចរន្តអគិ្គសនី បណ្ដាលឲ្យឆក់បុរសម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ខណៈជនរងគ្រោះ កំពុងតបណ្ដាញអគ្គិសនី នៅផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ កាលពីវេលាម៉ោង ០៤ និង៤០នាទី ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ។
យោងតាមរបាយការរបស់មន្ត្រីនគរបាលស្រុកទ្រាំង បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ នាក់ សុភ័ក ភេទប្រុស អាយុ ៣១ឆ្នាំ ទីលំនៅក្នុង ភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ។
ក្រោយពីទទួលពត៌មានកម្លាំងជំនាញ បានចុះពិនិត្យតាមនីតិវិធី ឃើញថា ពិតជាស្លាប់ដោយសារខ្សែភ្លើង ឆ្លងចរន្តឆក់ប្រាកដមែន ក្រោយពិនិត្យចប់ កម្លាំងជំនាញបានប្រគល់សាកសព ឲ្យទៅក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី៕
មតិយោបល់