ព័ត៌មានជាតិ

បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ចុះទៅ​ត្រាំ​ទឹក​ត្រពាំង បណ្តាល​ឲ្យ​លង់​ស្លាប់​

កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សាកសព​បុរស​ម្នាក់​ត្រូវបាន​សាច់ញាតិ​រកឃើញ​នៅក្នុង​ស្រះ​ស្លាប់ បន្ទាប់ពី​គាត់ ចុះទៅ​ត្រាំ​ទឹក​នៅពេល​ផឹកស្រា​ស្រវឹង ។​ ​ហេតុការណ៍​នេះ​កើត​នា​ល្ងាច​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ត្រពាំង​ត្រគៀត ឃុំ​ពោ​អង្គ្រង ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។​

​ជនរងគ្រោះ​មានឈ្មោះ កង សែ ភេទ​ប្រុស ​អាយុ​ ៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ មូលហេតុ ជនរងគ្រោះ​ស្រវឹងស្រា ។​

​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​ផឹកស្រា​រហូត​ស្រវឹង ហើយ​បាន​ទៅ​ចុះ​ដេក​ត្រាំ​ទឹក​ត្រពាំង​ចម្ងាយ​ពី​ផ្ទះ​ប្រវែង​៤០០​ម៉ែត្រ ព្រោះ​កន្លងមក​គាត់​ធ្លាប់តែ​ធ្វើ​របៀបនេះ​ញឹកញាប់​ក្រោយពី​ផឹកស្រា​រួច ។ លុះដល់​វេលា​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០២០ ដោយ​បាត់​រូបគាត់​យូរពេក ទើប​សាច់ញាតិ​តាម​ទៅ​មើល​ក្នុង​ទឹកស្រះ​ខាងលើ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ។​

​ករណីនេះ ឆ្លងតាមការត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពពីសមត្ថកិច្ចមូលដ្ឋាន និងតាម​ការអះអាង​ក្រុម​សាច់ញាតិ​បញ្ជាក់ថា ជនរងគ្រោះពិតជា​លង់ទឹក​ស្លាប់​ប្រាកដ​មែន ៕

មតិយោបល់