ព័ត៌មានជាតិ

(បើនរណាហ៊ានប្ដឹងប៉ូលីស អញនឹងវាយសម្លាប់ចោល) នេះជាសម្តីកូនប្រុសដែលវាយឪពុករងរបួសធ្ងន់ ព្រោះខឹងការស្ដីបន្ទោស

ពោធិ៍សាត់: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០២០ ពីបទប្រើហឹង្សាក្នុងគ្រួសារ ដោយសារតែកូនប្រុសរូបនេះ បានខឹងនឹងឪពុកស្ដីបន្ទោសឲ្យខ្លួន រួចបានយកដំបងឫស្សីមកវាយពីលើខ្លួនរបស់ឪពុក ចំក្បាលនឹងគុម្ពត្រចៀកខាងស្ដាំ បណ្ដាលឱ្យបែកហូរឈាម និងវាយទៅលើខ្លួនប្រាណជាច្រើនដំបងថែមទៀតធ្វើឲ្យភ្ញាក់ផ្អើលដល់អ្នក ជិតខាងស្រែកឡូឡារត់មកជួយ ។ ក្នុងស្ថានភាពនោះដែរ ជនសង្ស័យបាននិយាយថា (បើនរណាហ៊ានប្ដឹងប៉ូលិស អញនឹងវាយសម្លាប់ចោល) រួចក៏ជិះម៉ូតូគេចខ្លួនទៅបាត់ ។ ហេតុការណ៍នេះបានកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មន្ត្រីនគរបាលស្រុកក្រគរ បានឲ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ បុក ដែល ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ រីឯជនសង្ស័យឈ្មោះ បុក ធុល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រកដ មានទីលំ រស់នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ទាំងពីនាក់ជាឪពុក កូននឹងគ្នា) ។

ប្រភពដដែលបានបន្តថា ៖ ការចាប់ខ្លួន ជនសង្ស័យឈ្មោះ បុក ធុល គឺសមត្ថកិច្ចធ្វើឡើងតាមបណ្តឹងរបស់ជនរងគ្រោះជាឪពុក និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តពោធិ៍សាត់ ផងនោះ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីចាត់ការតាមនីតិវិធី ៕

 

មតិយោបល់