ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តតូយ៉ូតាព្រូសលឿនដូចហោះ ទៅបុកចូលផ្ទះប្រជាពលរដ្ឋ លក់ចាប់ហួយពេញទំហឹង បណ្តាលឲ្យខូចខាតសម្ភារៈ និងភេសជ្ជៈច្រើនមុខ បង្កជាការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង១៥នាទី រំលងអធ្រាត្រថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចផ្ទះផល្លី លក់ចាប់ហួយ និងភេសជ្ជៈ២៤ម៉ោងផ្លូវ១៩៨៦កែងផ្លូវ១០០៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាកតូយ៉ូតាព្រូសពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ 2BH-4500 ។
ប្រភពពីម្ចាស់ផ្ទះរងគ្រោះ បានប្រាប់អោយដឹងថា មុនកើតហេតុគឺគាត់ឃើញរថយន្តបង្ក ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០០៧ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដូចហោះ មកដល់ផ្លូវកែងបួងចង្កូតមិនទាន់ ក៏ជ្រុលត្រង់មកបុកផ្ទប់ចូលផ្ទះគាត់ពេញទំហឹង ធ្លុះទ្វារផ្ទះទៅបុក និងភេសជ្ជៈ បណ្ដោយឱ្យខូចខាតអស់ច្រើនមុខ បែកទូកញ្ចក់ ទូទឹកកក និងសម្ភារៈប្រើប្រាស់ច្រើនមុខទៀត ។ ចំណែកឯថយន្តបង្កវិញ រងការខូចខាតខ្ទេចមួយកំណាត់មុខ រួញស្រុញរងការខូចខាត ។ បន្ទាប់ពីបង្កហេតុ គេឃើញអ្នកនៅក្នុងរថយន្ត មានប្រុសមានស្រីច្រើននាក់ បានចេញពីរថយន្ដគេចចេញពីកន្លែងកើតហេតុអស់ នៅសល់តែអ្នកបើកបរស្រវឹងស្រាជោកជាំ នៅចរចាគ្នាជាមួយម្ចាស់ផ្ទះរងគ្រោះ ។
ក្រោយកើតហេតុម្ចាស់ផ្ទះរងគ្រោះបានទាមទារសំណង ថ្លៃខូចខាតចំនួន២០០០ដុល្លារ តែខាងម្ចាស់រថយស្រវឹងស្រា គ្រប់គ្រងស្មារតីលែង បាន បានអោយម្ចាស់ផ្ទះយករថយន្តគាត់ទៅ និងចរចាអ្វីឡើយ ដោយដោះស្រាយមិនត្រូវគ្នា រថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញ វាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌសែនសុខ បណ្តោះអាសន្ន ចំណែកម្ចាស់ផ្ទះក៏ទៅដាក់ពាក្យបណ្ដឹងទាមទារសំណង ពីម្ចាស់រថយន្តបង្កផងដែរ៕
មតិយោបល់