ព័ត៌មានជាតិ

អនុសាខាកាកបាទក្រហមខណ្ឌដូនពេញចែកអំណោយជូនចាស់ជរានិងទីទាល់ក្រ៣៤គ្រួសារ

ភ្នំពេញ: នៅវេលាម៉ោង ៣ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកញា ឆ្នាំ២០១៦ លោក គួច ចម្រើន អភិខណ្ឌដូនពេញ ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌដូនពេញ បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ចាស់ជរា ទីទ័លក្រ មានជីវភាពខ្វះខាត ចំនួន៣៤គ្រួសារ ក្នុងសង្កាត់ទាំង១១ក្នុងខណ្ឌដូនពេញ។

លោកប្រធានគណ:កម្មាធិការអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណ: ពណ៌សម្បុរអ្វីឡើយ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូន ក្នុង១គ្រួសារៗទទួលបាន អង្ករ ៣០kg, មី១កេះ, ឃីត ១កញ្ចប់, ត្រីខ ១យួរ និងថវិការ ៣០.០០០រៀល៕

photo_2016-09-16_19-28-51

photo_2016-09-16_19-28-54

photo_2016-09-16_19-28-57

photo_2016-09-16_19-29-00

photo_2016-09-16_19-29-03

photo_2016-09-16_19-29-06

photo_2016-09-16_19-29-09

photo_2016-09-16_19-29-12

photo_2016-09-16_19-29-15

photo_2016-09-16_19-29-19

មតិយោបល់