ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ជនបរទេសម្នាក់ បានដេកស្លាប់នៅបន្ទប់ជួល ក្នុងក្រុងសៀមរាប

សៀមរាប: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នាវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅបន្ទប់ជួលក្រុមទី០១ ភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប មានជនបរទេសម្នាក់បានស្លាប់។

ជនរងគ្រោះ ភេទប្រុស កើតឆ្នាំ១៩៥៦ ជនជាតិអាមេរិចកាំង មុខរបរជាភ្ញៀវទេសចរ បានមកស្នាក់នៅផ្ទះជួលបន្ទប់លេខ ៣ ក្រុមទី១ ភូមិវត្តស្វាយសង្កាត់សាលាកម្រើក ក្រុង/ខេត្តសៀមរាប។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ សម្ពាធឈាមឡើងខ្ពស់ដាច់សរសៃឈាមខួរក្បាល ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីស្ថានទូត និងក្រុមគ្រួសារ៕

មតិយោបល់