ព័ត៌មានជាតិ

ដឹកអីវ៉ាន់តាមអនឡាញ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់ទូរស័ព្ទដៃ នៅខណ្ឌទួលគោក

ភ្នំពេញ: កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២០និង០០នាទី កម្លាំងជំនាញរបស់ការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅចំណុចក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកOPPO ពណ៌ខៀវ មិនបានសម្រេច) ប្រព្រឹត្តនៅចំណុចក្បែរសាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក ផ្លូវកម្ពុជាក្រោម កែងផ្លូវ ម៉ៅសេទុង ក្រុម១ ភូមិ១ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃ០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧និង៤៥នាទី បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធីមាន៖
១-ឈ្មោះ ត្រាណេ សុចិន្តា ហៅ បារាំង ភេទប្រុស ឆ្នាំកំណើត២០០២ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះលេខ៦ ផ្លូវលេខ៣២៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ម៉ុច សុវណ្ណរដ្ឋា ភេទប្រុស ឆ្នាំកំណើត២០០២ ជនជាតិ ខ្មែរ
-មុខរបរ ដឹកអីវ៉ាន់តាមអនឡាញ
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក៖
-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៨១០៨៦១១ ពាក់ស្លាកលេខ ភ្នំពេញ១HL៣០១៣
-មួកសុវត្ថិភាពម៉ាកTBD ពណ៌ស ផ្កាឈូក ចំនួន ០១
– អាវធំ សម្រាប់ពាក់ខាងក្រៅ ពណ៌ កាហ្វេក្រឡាការ៉ូ ចំនួន ០១

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់