ព័ត៌មានជាតិ

រថយន្តដឹកមេនបូជាសព បែកកង់ក្រឡាប់ បណ្ដាលឲ្យមនុស្សរងរបួសស្រាល

សៀមរាបៈ កាលពីវេលាម៉ោង ៧និង៣៥នាទីព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណដោយរថយន្ត ដឹកមេនបែកកង់ក្រឡាប់ ស្ថិតលើផ្លូវជាតិ៦៨ ភូមិដូនកាយ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ បណ្ដាលឲ្យមនុស្សរងរបួសស្រាល។

រថយន្តម៉ាក កូរ៉េ ធុន ១តោនកន្លះ ពណ៌ស ពាក់ផ្លាកលេខ សៀមរាប 2A.4972 ដឹកមេនសម្រាប់បូជាសព អ្នកបើកបរឈ្មោះ ញឹម សារ៉េន ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

អ្នករួមដំណើរ៖
១/ឈ្មោះ ណែ រើន ភេទប្រុស អាយុ ៤៧ឆ្នាំ។
២/ឈ្មោះ លួម កង់លី ភេទប្រុស អាយុ ២៧ឆ្នាំ។
៣/ឈ្មោះ វឿន វឿត ភេទប្រុស អាយុ ៤២ឆ្នាំ។
អ្នកទាំង ៣រស់នៅ ភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងជាមួយគ្នា។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យឃើញថា គ្មានប៉ះដល់សម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់ធ្វើការស្ទូចទៅជួសជុលខ្លួនឯង រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់