កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុនៅ ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃ ទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០០ និង ៣០ នាទី នៅចំណុចចុងព្រែកហម ស្ថិតក្នុងភូមិ ក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ ម៉ាក សល់ ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិក្បាលជ្រោយ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។ ជនសង្ស័យមានគ្នា០២នាក់៖
១/ឈ្មោះនុត ជន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ(ឃាត់ខ្លួន)។
២/ឈ្មោះ សេង សុផាត ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាទៀង ឃុំជ្រោតាកែវ ស្រុកកោះធំ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖១- ប្រេងម៉ាស៊ូត ចំនួន០១ ពីដុង៣០លីត្រ២ -អំពូលភ្លើង ចំនួន ១០ អំពូល
៣ -ម៉ូតូម៉ាក់ ហុងដា សេ ៥០ ពណ៌ ខៀវចាស់ គ្មាន ស្លាកលេខ ចំនួន ០១ គ្រឿង៤ -ពិលចំនួន០២ ។
សភាពរឿងហេតុ នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង ០០ និង ៣០ នាទី ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូមកចំណុចចុងព្រែកហម ពេលមកដល់បានដើរលួចយកអំពូលភ្លើង( ភ្លើងសញ្ញាសុវត្ថិភាពសំរាប់ដាក់ឲ្យដឹងកន្លែងឆក់កណ្តុរ) នៅតាមដីស្រែបឹងបានចំនួន១០អំពូលរួច ជនសង្ស័យ ឈ្មោះ នុត ជន និង ឈ្មោះ សេង សុផាត បានមកលួចយកប្រេងម៉ាស៊ូតរបស់ជនរងគ្រោះដែលទុកនៅក្បែរម៉ាស៊ីនបូបទឹកនៅចំណុចកើតហេតុបានចំនួន០១ មីដុង៣០លីត្រ ដាក់លើម៉ូតូជិះចេញបានបន្តិច អ្នកធ្វើស្រែក្បែរនោះដឹងតាមស្ទាក់ចាប់ ពេលនោះពួកជនសង្ស័យបានទំលាក់ប្រេងម៉ាស៊ូតចោលទៅក្នុងស្រូវ រួចជិះគេចខ្លួនតែគេចមិនរួចក៏ត្រូវប្រជាពលរដ្ឋចាប់ជាប់ បន្ទាប់មកនាំខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកកាន់ប៉ុស្តិ៍នគរបាលឈើខ្មៅ
នៅវេលាម៉ោង១និង៥០នាទីរំលងអាធ្រាតថ្ងៃដ៍ដែល។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹតបែបនេះប្រាកដមែន ហើយរយៈកាលកន្លងមកធ្លាប់លួចនៅចំណុចនេះម្តងបានប្រេងម៉ាស៊ូត០១ពីដុងរួចមកហើយ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់តាមនីតិវិធី៕
មតិយោបល់