ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួននជាតិឡាវ ២នាក់ ជួញដូរគ្រឿងញៀនឆ្លងដែន ៦គីឡូក្រាម

ស្ទឹងត្រែង: យោងតាមផេក Anti-Drug Department បានឲ្យដឹងថា សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការ បង្រ្កាបក្រុមដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ចាប់ខ្លួនជនជាតិឡាវ ២នាក់ និងថ្នាំញៀន ៦ គីឡូក្រាម

អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់អគ្គស្នងការនគរបាលជាតិ
នៅវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញ(ក៩)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក យិន បញ្ញារិទ្ធ នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យទំនាក់ទំនងព្រំដែន(BLO) ត្រពាំងក្រៀល និងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មានការដឹកនាំសម្របសម្រួលដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានបើកការស្រាវជ្រាវ និងបង្រ្កាបនៅចំណុចកំពង់ទូក ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
☆លទ្ធផល:
ក-ឃាត់ខ្លួនជនសង្ស័យ ០២នាក់:
១-ឈ្មោះ ស៊ូ បាន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ឡាវ មានទីលំនៅ ភូមិណាស៊ែងខាំ ស្រុកសៃ ខេត្តឧត្តមសៃ (ប្រទេសឡាវ)។
២-ឈ្មោះ ចាន់ ឌី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ឡាវ មានទីលំនៅ ភូមិភាងញ៉ា ស្រុកហ៊ុន ខេត្តឧត្តមសៃ (ប្រទេសឡាវ)។

ខ-វត្ថតាងចាប់យកបាន:
-មេតំហ្វេតាមីន(ICE)០៦កញ្ទប់ធំ ស្មើទម្ងន់ ៥៩៨៦.២៩ ក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់