ព័ត៌មានជាតិ

ស្មៀនឃុំម្នាក់បើករថយន្តវ៉ាជែង បណ្ដាលឲ្យបុកម៉ូតូស្លាប់ជាងទូរស័ព្ទម្នាក់ យ៉ាងអាណោចអធ័ម

កំពង់ធំ: នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៦និង៥៥នាទី នៅត្រង់ចំណុចមុខ អាហារដ្ឋានព្រះវិហារ N.6 ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តនិងម៉ូតូ។

រថយន្តបង្កម៉ាក កាមរីបាទ្បែន ពណ៌ស្ករ ផ្លាកលេខ ភ្នំពេញ 2I-6663 ធ្វើចរាចរណ៍ទិដៅពីជើងទៅត្បូងបើកបរដោយឈ្មោះ ធាង សុផុន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរស្មៀនឃុំ នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
ម៉ូតូម៉ាក ស៊ុយគីនិច ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1N-6729 បើកបរដោយឈ្មោះ ឃាង វ៉ាន់សក្តិ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងទូរស័ព្ទ ភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

សូមបញ្ជាក់៖ ករណីនេះ បណ្ដាលឲ្យមនុស្សម្នាក់ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអាចារ្យលាក់ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់