ភ្នំពេញៈ ជនសង្ស័យចំនួន៥នាក់ ដែលជាក្រុមចោរប្លន់ដ៏កក្រើកក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការនិងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ និងបន្តសហការជាមួយនគរបាលតាមបណ្តាខេត្ត ស្រាវជ្រាវឈានទៅដល់ការចាប់ខ្លួនបានជាបន្ទាប់ កាលពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានទាំង៥នាក់ខាងលើនេះ ទី១-ឈ្មោះ ម៉ាន់ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ។ ទី២-ឈ្មោះ ទិត្យ ចាន់ទី ភេទប្រុស អាយុ១៦ឆ្នាំ។ ទី៣-ឈ្មោះ ម៉ូវ ដាពីន ភេទប្រុស អាយុ១៧ឆ្នាំ។ទី៤-ឈ្មោះ ហត ហ៊ុងគីម ភេទប្រុស អាយុ១៨ឆ្នាំ និងជនសង្ស័យ៥-ឈ្មោះ អ៊ាន បាក់សៅបូរមី ភេទប្រុស អាយុ១៨ឆ្នាំ។ ព្រមទាំងដកហូតបានម៉ូតចំនួន៣គ្រឿងផងដែរ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំងនេះ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរយកចម្លើយ ដើម្បីតាមចាប់ខ្លួនបក្ខពួកបន្តទៀត ដែលនៅសេសសល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់