ព័ត៌មានជាតិ

ផ្ទុះអាគុយអំពូលភ្លើងសឡាលើដំបូលបណ្តាលឲ្យឆេះផ្ទះខ្ទេចទាំងស្រុង នៅឃុំត្រពាំងធំខាងត្បូង

តាកែវ: នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៥និង០០នាទី នៅភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអគ្គិភ័យមួយកើតឡើងបណ្តាលឲ្យឆេះផ្ទះសង់អំពីឈើប្រកក្បឿងមានទំហំ ៦x៧ ម៉ែត្រ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ខឹម រិន ភេទប្រុស និងប្រពន្ធឈ្មោះ នួន មុំ បណ្តាលឲ្យខូចខាតទាំងស្រុងនិងខូចខាតសម្ភារ:ប្រើប្រាស់មួយចំនួន (សំលៀកបំពាក់,ឆ្នាំង,ចាន,…) ព្រមទាំងបាត់បង់សម្ភារ:មួយចំនួនដូចជា៖ គ្រែដេកចំនួនពីរ, លុយដុល្លាចំនួន ១,៣០០$, លុយខ្មែរចំនួន ៣,៥០០,០០០៛, និងកងដៃប្លាទីនទម្ងន់០៧ជី។
មូលហេតុ:បណ្តាលមកពីផ្ទុះអាគុយអំពូលភ្លើងសឡានៅលើដំបូលផ្ទះ។
ក្រោយពីទទួលបានពត៌មាននេះកម្លាំងជំនាញអគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងធំខាងត្បូង រួមជាមួយនិងប្រជាការពារនិងប្រជាពលរដ្ឋក្បែរៗនោះបានចេញជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ទើបអគ្គីភ័យខាងលើបានរលត់ជាស្ថាពរនិងពុំមានឆេះឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងផ្សេងៗទៀតឡើយ៕

 

មតិយោបល់