ភ្នំពេញៈ ស្ថានីយ៍បូមទឹកថ្មីបឹងត្របែក ខណ្ឌចំការមនត្រូវបានស្ថាបនាទាំងថ្ងៃនិងយប់ ដោយសារតែ រដូវភ្លៀងធ្លាក់បានចូលមកដល់ ហើយមកដល់ពេលនេះគម្រោងនេះ សម្រេចបាន៧០% នៃគម្រោងហើយ សាលារាជធានីភ្នំពេញ សង្ឃឹមថា នៅខែសីហាឆ្នាំ២០១៦ខាងមុខនេះ តំបន់ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ នឹងមិនប្រឈមការលិចលង់ដូចមុនទៀតទេ។
មន្ត្រីសាលារាជធានីភ្នំពេញបានឲ្យដឹងថា រដូវភ្លៀងបានចូលមកដល់ ដំណើរការសាងសង់ស្ថានីយ៍បូមទឹកថ្មី បឹងត្របែក កាន់តែជំរុញទាំងថ្ងៃ ទាំងយប់ ។
គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ការដ្ឋានសាងសង់សម្រេចបាន ៧០%នៃគម្រោង។ ស្ថានីយ៍ថ្មីនេះ បំពាក់ម៉ូទ័របូមទឹកចំនួន១១គ្រឿង មានសមត្ថភាពបូមទឹក ២៣.៣ម៉ែត្រគូបក្នុង១វិនាទី គឺកើន៣ដង ធៀបនឹងស្ថានីយ៍បូមទឹកចាស់។
សាលារាជធានីភ្នំពេញ សង្ឃឹមថា នាខែសីហាឆ្នាំ២០១៦ខាងមុខ តំបន់ខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញនឹងមិនប្រឈមការលិចលង់ដូចមុនទេ៕







មតិយោបល់