ខេត្តរតនគិរី៖ អភិបាលស្រុកមួយរូបនៅក្នុងខេត្តរតនគិរីបានចាត់ទុកថា អ្នកសារព័ត៌មាននៅក្នុងខេត្តនេះគឺជាអ្នកព័ត៌មានលាបពណ៌ ដែលជាការរងគ្រោះបំផុត ដោយឡែកអភិបាលស្រុកមួយរូបទៀតក្នុងខេត្តនេះដែរបានត្អូញត្អែរពីការលំបាកក្នុងករណីការបង្ក្រាបទល្មើសផ្សេងៗ។ការមានប្រសាសន៍បែបនេះគឺអភិបាលស្រុកទាំងពីរបានលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយសារាចរលេខ០២ របស់រាជរដ្ឋាភិបាល ដែលស្តីពីអំពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដែលធ្វើឡើងក្រោមការចូលរួមពីសំណាក់លោក ម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅសាលាខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ។ អភិបាលស្រុកអូរយ៉ាដាវលោក ម៉ា វិចិត្រ បានមានប្រសាសន៍នៅក្នុងពីធីផ្សព្វផ្សាយនោះថា…
មតិយោបល់