ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តរត់តាក់ស៊ីបុក បណ្តាលឲ្យរងរបួសធ្ងន់

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុនៅថ្ងៃ ច័ន្ទ ៨រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង២០ និង៤៣នាទី នៅលើកំណាត់ផ្លូវជាតិលេខ ២១ ចំណុចខាងត្បូងស្ពានព្រែកសែម ( ទី ៦៨ ) ៤០ ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

សភាពរឿងហេតុ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោង ខាងលើមាន រថយន្ត ម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2 BC 6802 បើកបរមានទិសដៅពី ត្បូង ទៅជើង ( ជ្រៃធំ តាខ្មៅ ) បើកបរដោយឈ្មោះ ភួន សេដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ បើកតាក់ស៊ី មានទីលំនៅភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ បានបុកជាមួយ ម៉ូតូ ម៉ាកហុងដាសេ ១២៥ ស៊េរី ២០១៩ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 2 AE 2056 មានកញ្ចក់ បើកបរមានទិសដៅ ពីត្បូង ទៅជើង ស្របទិសគ្នា រួចបត់ឆ្វេង ឆ្លងផ្លូវពីកើត ទៅលិច បើកបរដោយឈ្មោះ ថន ធឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ ភូមិ-ឃុំ កើតហេតុ អត់ពាក់មួក សុវត្តិភាព រងរបួស ស្រាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះធំ ។

ការសន្និដ្ឋាន បឋម ករណីនេះបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបរ ខ្វះការប្រុងប្រយ័ត្ន បត់ឆ្វេងឆ្លងផ្លូវ មិនមើល ក្រោយ មិនគោរពសិទ្ធិអាទិភាព ចំណែកអ្នកបើកបរ រថយន្ត ធ្វេសប្រហែស បើកមានល្បឿនលឿន មិនមើលស្ថានភាពខាងមុខ មានម៉ូតូ ឆ្លង ។

ករណីនេះកម្លាំងជំនាញ និង កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងរួចរាល់ ហើយយកមធ្យោបាយ ដែលពាក់ព័ន្ធ មករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់