ភ្នំពេញៈ ករណីហិង្សាបុរសជាជនជាតិចិនម្នាក់ វាយនារីម្នាក់ដែលជាសង្សារខ្លួន ដោយវាយផង ធាក់ផង បណ្តាលឲ្យនាងយំស្រែកផ្អើលពេញក្នុងសណ្ឋាគារឡឺម៉ុង ស្រាប់តែសមត្ថកិច្ចចុះមកអន្តគមន៍ឃាត់ខ្លួនយកទៅប៉ុស្តិ៍សម្ថកិច្ចបឹងកេងកងទី២ ដើម្បីធ្វើការសាកសួរនាំ។
ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១៤៣ សង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ (នៅក្នុងសណ្ឋានគារ ឡឺ ម៉ុង) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុក៏មានបងប្អូនជនរងគ្រោះ២នាក់ ទទួលដំណឹងថា ជនជាតិចិននោះបានវាយធ្វើបាបជនរងគ្រោះនៅលើសណ្ឋាគារឡឺម៉ុងជាន់ខាងលើនោះ ហើយបងប្អូនជនរងគ្រោះនោះបានមកប្តឹងឲ្យសមត្ថកិច្ចទៅដោះស្រាយនៅក្នុងសណ្ឋាគារឡឺម៉ុងនោះ ស្រាប់តែទៅដល់បងប្អូនជនរងគ្រោះនោះបានឡើងទៅជាន់ខាងលើ ហៅទាំងជនជាតិចិននិងនារីម្នាក់ដែលជាសង្សារត្រូវជាជនរងគ្រោះចុះមកក្រោម ឲ្យនិយាយដោះស្រាយគ្នា ស្រាប់តែជនជាតិចិននោះឃើញសមត្ថកិច្ចនៅខាងក្រោមហើយនៅមិនខ្លាចសមត្ថកិច្ចទៀត ក៏បានវាយទៅលើជនរងគ្រោះបន្ថែមទៀតទើបសមត្ថកិច្ចឃើញជាក់ស្តែងដូចច្នេះចាប់វាយខ្នោះបញ្ជូនយកទៅប៉ុស្តិ៍នគរបាលបឹងកេងកងទៅ២ដើម្បីសួរនាំបន្តទៀត ។
យ៉ាងណាមិញសមត្ថកិច្ចមិនទាន់បានបញ្ជាក់ប្រាប់នៅឡើយទេ ថាតើមូលហេតុអ្វីបានជាជនជាតិចិននោះប្រើអំពើហិង្សាទៅលើសង្សារខ្លួនឯងដូច្នេះ ៕
មតិយោបល់