ផ្ទះ ព័ត៌មានជាតិ រថយន្តតាកូមាទ...

រថយន្តតាកូមាទើបទិញថ្មី បើកបុកបុរសម្នាក់ កំពុងជិះម៉ូតូមានទាំងផ្លែឈើ បំណងទៅលេងផ្ទះគូដណ្ដឹង ស្លាប់មួយរំពេច

0

កំពង់ស្ពឺ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវលេខ ៤១ ម្ដុំផ្សារស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តតាកូមា បើកបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងឃាត់ខ្លួនអ្នកបើករថយន្ត បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ចាត់ការតាមផ្លូវច្បាប់។

សូមបញ្ជាក់៖ ជនរងគ្រោះ បានជិះម៉ូតូ មានទាំងផ្លែឈើមកជាប់ជាមួយ បំណងទៅលេងផ្ទះគូដណ្ដឹង ចំណែករថយន្តបង្ក ឮដំណឹងថា ទើបតែទិញថ្មីប៉ុណ្ណោះ ក្នុងហេតុការណ៍នេះ ក៏មានអ្នករួមដំណើរលើរថយន្តរបួសផងដែរ៕

មតិយោបល់