ព័ត៌មានជាតិ

ស្រ្តីចំណាស់ម្នាក់ដេកស្លាប់លើគ្រែក្រោមផ្ទះរបស់ខ្លួនសង្ស័យ…

ពោធិ៍សាត់: ​យោងតាមផេករបស់ ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្រ្តីវ័យ៧៧ឆ្នាំ ម្នាក់ដេកស្លាប់នៅលើគ្រែក្រោមផ្ទះរបស់ខ្លួនតែឯងគ្មានសាច់ញាតិ បានដឹងនោះឡើយ។ ហេតុការណ៍នេះកើតឡើងកាលពី
ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០និង០០ នាទី ចំណុច លើគ្រែក្រោមផ្ទះស្ថិតនៅភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សាកសព ជនរងគ្រោះឈ្មោះ គល់ តាំងសុន ភេទ ស្រី អាយុ ៧៧ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ ស្តុកជុំ ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។
តាមប្រភពព័ត៌មានពីក្រុម គ្រួសារនៃសពនិងអ្នកស្រុកជាច្រេីនទៀតបានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា: មុនពេលកើតហេតុ កន្លងមកជនរងគ្រោះខាងលេីគាត់មានជំងឺប្រចាំកាយ(លេីសឈាមនិងងងឹតភ្នែក)គាត់ រស់នៅតែម្នាក់ឯងផ្ទះនៅដាច់ឆ្ងាយពីគេកូនចៅចំណាកស្រុកទៅប្រកបរបរផ្លូវឆ្ងាយទាំងអស់ធ្វើឲ្យគាត់ពិបាកក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន បានអ្នក ស្រុកជួយមើលថែម្តងម្កាលរហូតដល់ថ្ងៃកើតហេតុទើបដឹងថាគាត់ស្លាប់ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរចុះពិនិត្យកន្លែងកើតហេតុ។ សមត្ថកិច្ចមូដ្ឋានបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុ ពិនិត្យជាក់ស្តែងលេីរូបរាងកាយនៃសពនិង ការសេីបអង្កេត ស្រាវជ្រាវរបស់សមត្ថ កិច្ចនិងស្តាប់តាមការបំភ្លឺរបស់អ្នកស្រុកព្រមទាំងសាក្សីជំនាញ(គ្រូពេទ្យ)បានសន្និដ្ឋានថា សាកសពជនរងគ្រោះ ខាងលេីបានស្លាប់ក្នុងរយះពេល៣ថ្ងៃកន្លងមកហេីយដោយជំងឺរោគាព្យាធិរបស់គាត់។
ក្រោយពីសមត្ថកិច្ចពិនិត្យយ៉ាងយកចិត្តទុកដាក សាកសពបានប្រគល់ជូនក្រុមគ្រួសារដេីម្បីយកទៅចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕

 

មតិយោបល់