ត្បូងឃ្មុំៈ បុរស់ម្នាក់សម្រេចចិត្តធ្វើអត្ត ឃាត(ចង.កសម្លាប់ខ្លួន)ដោយយកក្រមាមកចងភ្ជាប់ និងមែកស្វាយចន្ទីកំពស់២ ,៥០ ម៉ែត្របណ្ដាល ឱ្យស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង១១ និង ២៥នាទីថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២០ នៅចំណុចដីភូមិរបស់ឈ្មោះជឹម ស្រេង ស្ថិតនៅភូមិទួលកណ្ដោលត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
សពមានឈ្មោះងន់ ជី ភេទប្រុស អាយុ៣៧ ឆ្នាំជាតិខ្មែររស់នៅ ភូមិឃុំកើតហេតុខាងលើ ។
បន្ទាប់ពីទទួលព័ត៌មាន ភ្លាមនៅថ្ងៃដដែល កំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីគរ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យមណ្ឌលសុខភាពបានចុះមកដល់កន្លែងកើត ហេតុ ធ្វើការពិនិត្យស្រាវជ្រាវ និងពិនិត្យសព ជនរងគ្រោះសន្និដ្ឋានថាសពពិតជា បានស្លាប់ដោយសារធ្វើអត្តឃាត ចងក សម្លាប់ខ្លួនពិត ប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្ម ទណ្ឌឡើយ។
សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ និងសាច់ ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់