ភ្នំពេញៈ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង០០នាទី កម្លាំងរបស់អធិការដ្ឋាន នគរបាលខណ្ឌទួលគោក បានសហការជាមួយគណ:បញ្ជាការឯកភាពខណ្ឌទួលគោក រាជធានីភ្នំពេញ និងលោកប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ គណ:កម្មការដឹកនាំដោយលោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍ រាជធានីភ្នំពេញ បានដឹកនាំចុះត្រួតពិនិត្យនឹងណែនាំដល់ម្ចាស់អាជីវកម្ម ខារ៉ាអូខេចំនួន០៣ ទីតាំងផ្សេងគ្នា ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមសេចក្ដីជូនដំណឹងលេខ២៦០សជណ.អគខ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ ស្ដីពីការអនុវត្តន៍វិធានការ នានា របស់រាជរដ្ឋាភិបាល ចំពោះមូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូធែក) និងបៀហ្គាឌិន ។ យោងតាមសេចក្ដីជូនដំណឹងលេខ០៤២/២០ សជណ.ច្រ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការណែនាំដល់ម្ចាស់ភោជនីដ្ឋាន និងអាហារដ្ឋាន ទាំងអស់ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ។
កិច្ចប្រតិបត្តិការខាលើនេះ សមត្ថកិច្ចបានត្រួតពិនិត្យខារ៉ាអូខេចំនួន០៣ទីតាំង ។
១-ទីតាំងខារ៉ាអូខេ (KTV) សំរឹទ្ធពេជ្រ ដែលមានទីតាំងដីឡូត៍លេខ៧២-៧៤ ផ្លូវ លេខ៥៩៨ សង្កាត់បឹងកក់ ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ លី សុខខេង ភេទប្រុស ជនជាតិខ្មែរ , ២-ទីតាំងខារ៉ាអូខេ (KTV) ដាប់បែលយូ (W ) មានទីតាំងផ្ទះលេខ៥០៤ ផ្លូវ លេខ២៣០ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ មានតំណាងម្ចាស់ទីតាំងឈ្មោះ ឡុង ប្រុស ភេទ ជនជាតិខ្មែរ , ៣-ទីតាំងខារ៉ាអូខេ ឌីអឹម (DM) ដែលមានទីតាំងផ្ទះលេខ៧A ផ្លូវលេខ១១៨ កែងផ្លូវ លេខ២១៥ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានតំណាងម្ចាស់ទីតាំងឈ្មោះ ចិន ចត្រ្តា ភេទប្រុស ជនជាតិខ្មែរ ។
ក្រោយពីធ្វើការត្រួតពិនិត្យជាក់ស្ដែងក្រុមការងាររបស់សមត្ថកិច្ច បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្មខាងលើ មានខ្លឹមសារដូចខាងក្រោម៖
១-ផ្អាកអាជីវកម្មខារ៉ាអូខេជាបណ្ដោះ អាសន្ន ដោយគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ។
២-ម្ចាស់អាជីវកម្មកំពុងតែធ្វើការកែពីអាជីវកម្មខារ៉ាអូខេ ទៅជាភោជនីយដ្ឋានវិញ ។
៣-ប្រសិនបើម្ចាស់អាជីវកម្ម មិនគោរពតាមការណែនាំអាជ្ញាធរមូលដ្ឋាន និងការណែនាំរបស់រាជរដ្ឋាភិបាល ត្រូវទទួលខុសត្រូវចំពោះមុខ ច្បាប់ ៕
មតិយោបល់