ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួននារីម្នាក់ដកហូតថ្នាំញៀន១កញ្ចប់ធំ

ភ្នំពេញ៖ នារីម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនពីនារីម្នាក់ដកហូតថ្នាំញៀន១កញ្ចប់ធំ។

​ប្រត្តិបត្តការណ៍នេះធ្វើកាលពីលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៩ ​ខែធ្នូឆ្នាំ ២០១៦​ នៅចំណុចផ្ទះសំណាក់មួយកន្លែងយីហោស៊ីម ហួ​ តាមបណ្តាលផ្លូវវេងស្រេង​ ភូមិត្រពាំងថ្លឹង​ សង្កាត់ចោម​ចៅ​ ខណ្ឌពោធិ៍សែនជ័យ។

​ជនសង្ស័យឈ្មោះ ពេជ្រ អាណាត់​ ភេទស្រីអាយុ២៧ឆ្នាំ​ ស្នាក់បន្ទប់ជួលភូមិ​ ជ្រៃកោង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណើតនៅភូមិត្រពាំងរាំ​ង ឃុំអភិវឌ្ឍន៍​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង។
​សមត្ថកិច្ចបានឲ្យដឹងថាដោយមានការចូលរួមសហការណ៍ពីម្ចាស់ផ្ទះសំណាក់ខាងលើ។ជនសង្ស័យតែងតែមកយកទីតាំងនេះសំងំប្រើប្រាស់និងជូញដូគ្រឿងញៀនដោយសង្ស័យម្ចាស់ទីតាំងបើកដៃទើបសមត្ថកិច្ចបើកកិច្ចសហការណ៍និងធ្វើការស្រាវជ្រាវអស់រយះពេលជាយូរហូតដល់វេលាកើតហេតុខាងលើទើបកម្លាំងចុះធ្វើការឆែកឆេនៅផ្ទះសំណាក់ខាងលើជាន់ទី២រកឃើញថ្នាំញៀន១កញ្ចប់ធំនិងធ្វើការឃាត់ខ្លួនតែម្តង។
​ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានកម្លាំងនគរបាលយកទៅអធិការនគខណ្ឌពោធិ៍សែនជ័យកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់កាតាមនីតិវិធី៕

មតិយោបល់