ព័ត៌មានជាតិ

បុរសម្នាក់មានជំងឺប្រចាំកាយរ៉ាំរ៉ៃ ឲ្យម្ដាយដាំបបរសឲ្យហូបរួចចងកសម្លាប់ខ្លួន

សៀមរាប: ករណី (ចងក) ធ្វើអត្តឃាតដឹងកើតហេតុ ម៉ោង០៩/០០នាទីថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចក្នុងបន្ទប់ទឹក(បង្គន់) ក្រុមទី៥ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

សពជនរងគ្រោះឈ្មោះ ពេជ ភក្ដី ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

ក្រោយពិនិត្យសពលើខ្លួនសពឃើញថា
-ផ្នែកក្បាល ពុំមានស្លាកស្នាមអ្វីទេ
-ផ្នែកកមានស្នាមរិតកប្រវែង ២៥សង់ទីម៉ែ្រត
-ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ
-ផ្នែកដៃពុំមានស្លាកស្នាមអ្វីទេ ។
-ជនរងគ្រោះបានយកខ្សែក្រណាត់វាំងនន ពណ៌ឈាមជ្រូកលាយផ្កា មានប្រវែង១.៥០ម៉ែត្រ ទៅចងនឹងធ្នឹមផ្ទះក្នុងបន្ទប់ទឹក មានកម្ពស់ ១.៦៥ម៉ែត្រ។

សូមបញ្ជាក់ សពជនរងគ្រោះត្រូវបានក្រុមគ្រួសារ កាត់ខ្សែទម្លាក់មុនសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។

សភាពរឿងហេតុ៖ តាមការសាកសួរបំភ្លឺពីម្តាយបង្កើតជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ កន្លងមកធ្លាប់មានជំងឺរាំរ៉ៃ (ជំងឺក្រពះពោះវៀន) ជាង ១០ឆ្នាំមកហើយ រហូតមកដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៦/៣០នាទី ជនរងគ្រោះបានឲ្យម្តាយដាំបបរសឲ្យហូប ក្រោយពីហូបបបរសរួច ជនរងគ្រោះក៏ដើរចូលទៅក្នុងផ្ទះ លុះមកដល់ម៉ោង០៩.០០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែម្តាយបង្កើតរបស់ជនរងគ្រោះ ដើរចូលទៅក្នុងផ្ទះបម្រុងនឹងចូលបន្ទប់ទឹកក្នុងផ្ទះ រួចបើកទ្វារបន្ទប់ទឹក ក៏ឃើញកូនរបស់គាត់ បានចងកស្លាប់បាត់ទៅហើយ។

សន្និដ្ឋាន៖ សាកសពជនរងគ្រោះស្លាប់ ដោយសារ(ចងក)ធ្វើអត្តឃាត សពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់