ព័ត៌មានជាតិ

សាំងយ៉ុង ប៉ះគ្នាជាមួយម៉ូតូ១គ្រឿង បណ្ដាលឲ្យរបួសទាំងព្រឹក

ត្បូងឃ្មុំ: កាលពីវេលាម៉ោង០៤ និង៤០ នាទីទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចឡូតិ៍កៅស៊ូ ៦៧ដេ ស្ថិតនៅភូមិ៦៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត និងម៉ូតូ ក្នុងដំណើរទិសដៅស្របគ្នា។

ម៉ូតូម៉ាក SUZUKI nex ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F -4209 បានទៅបុកគូថរថយន្ត ម៉ាកសាំងយ៉ុង ពណ៌ ស ពាក់ស្លាក លេខភ្នំពេញ 2F-8473 ចូលចតគ្មានភ្លើងសញ្ញា បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើររងរបួសធ្ងន់៕

មតិយោបល់