(សេអ៊ូល)៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទីគមួយគ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួនធ្លាក់ចូលក្នុងសមុទ្រជប៉ុន នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលានេះ។ នេះបើតាមក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង
ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា គ្រាប់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញពីតំបន់ Sinpo ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសកាលពីវេលាម៉ោង ១០៖១៧នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) ឆ្ពោះទៅកាន់សមុទ្រជប៉ុន។
យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានអះអាងថា ពួកគេកំពុងតាមដានស្ថានការណ៍ខាងលើនេះ យ៉ាងដិតដល់ជាទីបំផុត៕
ប្រភព៖ Reuters
មតិយោបល់