ព្រៃវែង: ករណីចង. ក សម្លាប់ខ្លួនឯងនៅវេលាម៉ោង ប្រហែល១០និង០០ នាទី ព្រឹក ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុចទួលសំពៅ ស្ថិតភូមិ គោកសណ្ដែក ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
មានប្រជាពលរដ្ឋ ម្នាក់ឈ្មោះ ម៉ាត់ ឈួន ភេទប្រុសអាយុ៥៩ ឆ្នាំ ភូមិជ្រួលធំ ឃុំរក្សជ័យ ស្រុកបាភ្នំ បានតេរាយការណ៍មកសមត្ថកិច្ចប៉ុស្ដឹរដ្ឋបាលរក្សជ័យ ថាគាត់ប្រទះឃើញសាកសពមនុស្សប្រុសម្នាក់ ស្លាប់ ។
ក្រោយពីទទួលបានពត៍មាន សមត្ថកិច្ចយើងបានបង្កើតគណះកម្មាការ ដែលមានលោកអធិការ អធិការរងផ្នែកជំនាញ លោកមេឃុំ លោកនាយប៉ុស្ដឹ ប្រធានមណ្ឌលសុខភាពឃុំរក្សជ័យ លោកមេភូមិ ធ្វើការពិនិត្យសាកសព ដូចខាងក្រោម :
សាកសពជាមនុស្សប្រុស ដេកស្លាប់និងដីក្បាលទៅត្បូង ក្រោមដើមអំពិលទឹកបារាំង ខ្លួនទទេស្លៀកខោខ្លីលើកក្បាលជង្គង់ ពណ័ ស ក្រឡាការ៉ូ ខ្មៅសម្បុរសណ្ដែកបាយ សក់ស្លូតខ្លី មុខមូលកំពស់១.៥៧ សាកសពពុំស្គាល់អត្តសញ្ញាណ ។
ការពិនិត្យសាកសពលើដងខ្លួនសាកសពពុំមានស្នាកស្នាមអ្វីទេសាកសព រំុកៅស៊ូជ៍រ (ទុយោបូមទឹក ) លើបំពង់ កមានស្នាមជាំខ្មៅប្រដាប់ភេទ (លឹង្ហ) មានតំណក់ទឹកកាមជាប់ និងចុងប្រដាប់ភេទ លើមែក អំពិលទឹកបារាំង មានទុយោជ័រ ពណ៏សមួយកំណាត់ ជាប់មែកអំពិលទឹកបារាំង (ស្មាមដាច់ថ្មី ) ។
ការសន្និដ្ឋាន សាកសពស្លាប់ដោយសារ ធ្វើអត្ថឃាត ចង ក សំលាប់ខ្លួនឯង ។
បច្ចុប្បន្ន សាកសពតំកល់ទុកនៅវត្តគោកសណ្ដែកដើម្បី ស្វែងរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពែណី ៕
មតិយោបល់