ព័ត៌មានជាតិ

ម៉ូតូបុកគ្នារបួសធ្ងន់ស្រាល២នាក់

ត្បូងឃ្មុំ: រងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ ២០២០ វេលា ម៉ោង ១៤និង២៥ នាទីរសៀលនៅលើផ្លូវក្រាលកៅស៊ូចំណុចមុខសាលា រៀនញឹមវណ្ណដាគងជ័យ ស្ថិតនៅភូមិជើងវត្តឃុំគងជ័យស្រុកអូរាំងឪខេត្តត្បូងឃ្មុំ រវាងម៉ូតូ និងម៉ូតូ
ម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ ខ្មៅពាក់ស្លាកលេខ ព្រៃវែង1P -74 26 បង្កជាមួយ ម៉ូតូ ម៉ាកស្កុបពីពណ៌ សគ្មានស្លាកលេខ ទិស ដៅបើកបរ បញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យអ្នក បើកបរម៉ូតូម៉ាកC125 រងរបួសធ្ងន់ និងអ្នក បើកបរម៉ូតូម៉ាកស្កុបពី រងរបួសស្រាល ។
ការខូចខាត:ម៉ូតូទាំងពីរគ្រឿងខូចកម្រិតស្រាល។
ជនរងគ្រោះក្រោយពេលកើតហេតុបានបញ្ជូនមកសង្គ្រោះនៅមន្ទីរ ពេទ្យបង្អែកស្រុកអូររាំងឪ។
វត្ថុតាងម៉ូតូ ០២គ្រឿងបានយកមក រក្សាទុកនៅ អធិការរដ្ឋាននគរបាលស្រុកអូរាំងឪ៕

មតិយោបល់