បន្ទាយមានជ័យៈ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបមុខសញ្ញាឆក់ត្រីឈានដល់ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនម្នាក់ រួមទាំងដកហូតវត្ថុតាងមួយចំនួន នៅផ្ទះរបស់ជនសង្ស័យ ភូមិសាលាក្រហម(ភូមិយាងថ្មី) ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យឈ្មោះ ពេត សារ៉ុម ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។ ក្នុងនោះដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម្សៅពណ៌សក្រាម ចំនួន២កូនថង់ ទម្ងន់១១,១០ក្រាម ,កាំភ្លើងខ្លីជ័រ ម៉ាកឡុក១ដើម,ទូរស័ព្ទដៃ១គ្រឿង,ជញ្ជីងថ្លឹងថ្នាំញៀន១ ,ដែកកេះ២ ,ដាវសាំម៉ូរ៉ៃ១ដើម និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀនកំពុងរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕




មតិយោបល់