ក្រចេះ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវដឹងថា ជាជនដៃដល់ក្នុងអំពើឃាតកម្ម កាប់សម្លាប់បងថ្លៃជីដូនមួយ រួចដុតកម្ទេចសាកសពចោល ជាមួយនឹងម៉ូតូ១គ្រឿង នៅក្នុងចម្ការកៅស៊ូមួយកន្លែង កាលពីឆ្នាំ២០១៩ កន្លងទៅ ។
ជនសង្ស័យឈ្មោះ បូ ណារិន ហៅធី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។
ករណីខាងលើនេះ កម្លាំងនគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុក ស្រាវជ្រាវចាប់ខ្លួនបាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ក្រោយធ្វើសកម្មភាពមានរយៈពេលជាង១ឆ្នាំ។
មូលហេតុ៖ បណ្តាលឲ្យកើតមានអំពើឃាតកម្មបែបនេះ គឺដោយសារខឹងជនរងគ្រោះជំពាក់លុយចំនួនន១០ម៉ឺនរៀលមិនព្រមសង។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូច្បាប់៕



មតិយោបល់