កណ្តាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២០ ខែកក្កដាឆ្នាំ២០២០ មានករណីហិង្សាដោយចេតនា នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ អឿន សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅការដ្ឋានសំណង់ភូមិព្រៃខ្លាឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យ០៣នាក់៖
១–ឈ្មោះ សែន ពៅ ហៅបុិច ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅភមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
២–ឈ្មោះ គា ឡា ហៅគោ ភេទប្រុស អាយុ២៦ឆ្នាំមុខរបរកម្មករសំណង់ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ស្រុកអង្គស្នួល ខេត្តកណ្ដាល។
៣–ឈ្មោះ គា លី ហៅតាក់ ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
វត្ថុតាងចាប់យក៖
១–កាំបិតបុ័ងតោ២ដើម (ជារបស់ជនសង្ស័យ)។
២–ទូរស័ព្ទដៃ៣គ្រឿង (ជារបស់ជនសង្ស័យ)។
៣–ដែកមូល០១ដើម (ជារបស់ជនរងគ្រោះ)។
ជនរងគ្រោះនិងជនសង្ស័យបានផឹកស្រាថ្នាំ ជាមួយគ្នាអស់ចំនួន១លីត្រ ហើយបែកផ្លូវគ្នា ។ លុះដល់ម៉ោងកើតហេតុជនសង្ស័យនិងបក្ខពួកបានទៅអង្គុយផឹកស្រានៅកន្លែងផ្សេងទៀត ពេលនោះជនរងគ្រោះ ក៏ខឹងបានទៅរករឿងជេរប្រមាថ និង យកដែកមូល១ដើមទៅវាយលើជនសង្ស័យឈ្មោះ គា ឡា ហៅគោ ចំនួន២ដែក ចំស្មា ពេលនោះជនសង្ស័យនិងបក្ខពួកខឹង ក៏ព្រួតគ្នាយកកាំបិតបុ័ងតោទៅកាប់លើជនរងគ្រោះចំនួន២បុ័ងតោចំស្មា និងខ្នងខាងស្ដាំ ដេរ១៧ថ្នេរ។
ដោយជនសង្ស័យឈ្មោះ សែន ពៅ បានសារភាពថាខ្លួននិងបក្ខពួកពិតជាបានកាប់ទៅលើជនរងគ្រោះឲ្យរងរបួសពិតមែន ដោយសារខឹងជនរងគ្រោះមកវាយលើ បក្ខពួកខ្លួនមុន។ករណីនេះកម្លាំងជំនាញកំពុង បន្តចាត់ការតាមនីតិវិធី៕
មតិយោបល់