ព័ត៌មានជាតិ

វិបត្តិផ្លូវចិត្ត! បុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន

ត្បូងឃ្មុំៈ កាលពីវេលាប្រមាណម៉ោង ៣និង ៣០នាទីរសៀលថ្ងៃ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាត ចង.ក សម្លាប់ខ្លួន នៅលើផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងឫស្សី ឃុំរកាព ប្រាំស្រុកត្បូងឃ្មុំ។

ជនរងគ្រោះឈ្មោះ ថុន ធារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ បានយកក្រមា ពណ៌ស លាយខ្មៅប្រវែង១៥០ស.ម ចងនឹងធ្នឹមផ្ទះ ដើម្បីចង.កសម្លាប់ខ្លួន។

មូលហេតុ៖ មានវិបត្តិផ្លូវចិត្ត (មានជំងឺប្រចាំកាយកើតអេដស៌ និងឬសដូងបាត)។

បន្ទាប់ពីទទួលពត៌មានភ្លាម សមត្ថកិច្ចជំនាញ ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងពិនិត្យ សន្និដ្ឋានថា សពពិតជាស្លាប់ដោយធ្វើអត្តឃាតប្រាកដមែន រួចក៏ប្រគល់ជូនក្រុមគ្រួសារសាច់
ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់