ព័ត៌មានជាតិ

បុរសម្នាក់ បើកម៉ូតូលឿន បណ្តាលឲ្យដួលរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

កោះកុង: កាលពីវេលាម៉ោង២០និង៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ មាករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិត ដោយសារជិះម៉ូតូដួលដោយខ្លួនឯង នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតនៅភូមិតាំកន់ ឃុំកណ្ដោល ស្រុកស្រែអំបិល ខេត្តកោះកុង ។

ជនរងគ្រោះឈ្មោះ ឯម វណ្ណារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ។

ដំណើររឿង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញជនរងគ្រោះបើកបរម៉ូតូមួយគ្រឿងម៉ាក ZOMERX ពណ៌ក្រហម ពាក់ផ្លាកលេខព្រះសីហនុ 1I-0595 ។ លុះបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែដួលម៉ូតូ បណ្តាលឲ្យជនរងគ្រោះរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ដើម្បីជួយសង្រ្គោះផងដែរ ប៉ុន្តែដោយសារ ជនរងគ្រោះមានស្ថានភាពរបួសធ្ងន់ធ្ងរពេក ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏បានដាច់ខ្យល់ស្លាប់នៅទីនោះតែម្តង ។

មូលហេតុ៖ ជនរងគ្រោះបើកបរម៉ូតូក្នុងស្ថានភាពល្បឿនយ៉ាងលឿន ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យនិងធ្វើកំណត់ហេតុ ទៅតាមនីតិវិធីផ្លូវច្បាប់ ។ សាកសពជ​នរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់