ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ប្រើប្រាស់សារធាតុញៀនជាប្រចាំ បានប្រើអំពើហិង្សាក្នុងគ្រួសារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា​ ឆ្នាំ​២០២០ វេលាម៉ោង ២០និង០០នាទី មានករណីអំពើហិង្សាក្នុងគ្រួសារ នៅភូមិទេព
មន្ត្រី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ សំ ណារិទ្ធ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ របួសឆ្អាលើទ្រូងនិងឆ្អឹងជំនីរ (ជាឪពុក)។
ជនសង្ស័យ ឈ្មោះ រិទ្ធ តុលា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំកើតហេតុ (ជាកូន)។

វត្ថុតាងចាបយក៖ ដំបងឈើជ្រុង ១កំណាត់ និងកណ្តៀវខ្វាងចំនួន១។ កន្លងមកជនសង្ស័យធ្លាប់ប្រព្រឹត្តអំពើហិង្សាលើឪពុកម្តាយជាច្រើនលើក សមត្ថកិច្ចធ្លាប់អប់រំចំនួន១លើកមកហើយ។ ជនសង្ស័យធ្លាប់ប្រើប្រាស់សារធាតុញៀនជាប្រចាំ ។ នៅថ្ងៃកើតហេតុ ជនសង្ស័យផឹកស្រាស្រវឹងទាញដំបងឈើជ្រុងស្រែកជេរឡូឡាគំរាមវាយឪពុក ពេលនោះឈ្មោះ រិទ្ធ ណារាជ ជាបងចូលទៅឃាត់ក៏មានការប្រតាយប្រតបគ្នា បន្ទាប់មកឪពុកចូលឃាត់ត្រូវជនសង្ស័យចាប់ខ្វាចរបួសក្រោមករមួយកន្លែង រួចជនសង្ស័យឡើងជង្គង់ត្រូវឆ្អឹងជំនីរមួយជង្គង់ ក្រោយមកជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ចុះអន្តរាគមន៍ តែត្រូវជនសង្ស័យកាន់កណ្តៀវខ្វាវគំរាមរកកាប់នគរបាលប៉ុស្តិ៍។

កម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកបន្តអនុវត្តតាមនីតិវិធី ៕

មតិយោបល់