បាត់ដំបងៈ នៅយប់ថ្ងៃទី៥ ខែ កញ្ញា ឆ្នាំ ២០២១ ២០២១វេ លា ម៉ោង២២និង២០នាទីនៅ ចំណុចក្រុមទី ២២ភូមិអញ្ចាញសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណ:ភាពជនរងគ្រោះមួយកើតឡើង ដែលករណីនេះបង្កឡើង ដោយយុវជនចំនួន០២ក្រុម ប្រើប្រាស់ ដំបង និងដុំថ្ម ផង វាយនិងគប់ទៅ លើគូទំនាស់បណ្តាលឱ្យឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្លាប់ នៅពេលបញ្ជូនទៅ សង្រ្គោះនៅមន្ទីរពេទ្យ។
ភ្លាមៗអនុវត្តតាមបទបញ្ជារបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាលដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមយុវជនទាំងពីរក្រុមនោះបានចំនួន ៤នាក់ នាំមកកាន់អធិការដ្ឋានដើម្បីធ្វើការស្រាវជ្រា។
ក្រុមយុវជនទាំងពីរក្រុមនោះគឺ៖
១-ឈ្មោះ សែម វីរ: ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅស្ថិតនៅភូមិពាក់ស្បែក ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
២-ឈ្មោះ សុខ ចាន់ថា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៣-ឈ្មោះ សឺន សិទ្ធស័ក ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅស្ថិតនៅភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះ វ៉ាន់ ហុកហេង ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅស្ថិតនៅភូមិទួលតាឯក សង្កាត់ទួកតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
នៅពេលនេះជនសង្ស័យ ទាំង០៤នាក់នគរបាលក្រុងបាត់ដំបង កំពុងរៀបចំសំណុំរឿងបញ្ជូនមកផែនជំនាញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
មតិយោបល់