ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សប្រុស-ស្រីចំនួន៤នាក់ រងរបួសធ្ងន់ នៅខេត្តក្រចេះ

ក្រចេះ: នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចផ្លូវជាតិលេខ៧(ស្នួល-ក្រចេះ) ចន្លោះបង្គោលគីឡូម៉ែតលេខ ២៥៦-២៥៧ បណ្ដាលឲ្យរងរបួសធ្ងន់៤នាក់ ស្ថិតនៅក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ដែលបណ្ដាលឲ្យរងរបួសធ្ងន់៤នាក់ ក្នុងនោះមានស្រ្តី០៣នាក់ ប្រុសម្នាក់ ។ ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ ត្រូវបានគេជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ផងដែរ ។ បន្ទាប់មកក៏ឃើញមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង កត់កំណត់ហេតុ យកវត្ថុតាងទៅរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីអនុវត្តន៍ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់