រតនគិរីៈ គោយន្តកែច្នៃមួយគ្រឿង បានប្រលះជាមួយរថយន្តកុម្មង់កា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់នៅស្រុកលំផាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២ និង៣០នាទីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ រវាងគោយន្តកែច្នៃ និងរថយន្តកុម្មង់ការ នៅចំណុចលូរស្ថិតនៅភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរីបើកបរ បញ្ច្រាស់ទិសគ្នា។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អ្នកបើកបររថយន្តកុម្មង់កា ឈ្មោះចិន ស៉ីថាភេទប្រុសអាយុ៤៩ឆ្នាំ ជនជាតិខ្មែរ(របួសស្រាល)មានទីលំនៅភូមិ១ឃុំឡាមិញស្រុកបកែវខេត្តរតនគិរី បានរត់គេចខ្លួនបាត់ស្រមោល និងព្រូម្នាក់ទៀតឈ្មោះសេវ ថូន ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិទំពួន រស់នៅ ភូមិកក់ ឃុំកក់ ស្រុកបកែវខេត្តរតនគិរី របួសធ្ងន់បាក់ជើងខាងស្តាំ។
អ្នកបើកបរគោយន្តកែច្នៃឈ្មោះថន យុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិភ្នង(របួសស្រាល)រស់នៅ ភូមិឡៅកា ឃុំសុក្រម ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគីរីនិងអ្នករួមដំណើរម្នាក់ឈ្មោះប៊ុន រី ក្រូល ភេទប្រុស អាយុ២៤ឆ្នាំជនជាតិភ្នង(របួសស្រាល)រស់នៅភូមិ-ឃុំជាមួយគ្នា។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។
ចំពោះគោយន្តកែឆ្នៃនិងរថយន្តកាម៉ងកាសមត្ថកិច្ចបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃំុសេដាដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕
មតិយោបល់