ព័ត៌មានជាតិ

សូមចូលរួមទាំងអស់គ្នាក្នុងការបង្ការ និង…

បើទោះបីអ្នកលេងកំបិតកាប់ចាក់រូបនេះនិងបក្សពួកបានប្រែកាយក្លាយខ្លួនជាតួអង្គក្នុងរឿងភាគចិន និងតួអង្គផ្សេងៗទៀតដូចក្នុងបណ្តាញសង្គមរបស់មហាជនបែបនេះក្តី តែបុរសរូប នេះនៅតែរក្សាឈ្មោះពិតរបស់គាត់ដដែលទេគឺឈ្មោះ ភាព ផានុត ភេទប្រុស អាយុ ២៣ ឆ្នាំរស់នៅភូមិចែងក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី អធិការនគរបាលស្រុកបាណន់ បានបញ្ជាក់ថាក្នុងចំណោម បក្សពួកចំនួន ១២នាក់ដែលធ្វើសកម្មភាពកាប់ចាក់បង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារ ណ: ក្នុងភូមិសាស្រ្តស្រុកបាណន់នាអំឡុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០២០ ហើយត្រូវបានកងកម្លាំងនគរបាលសហការណ៍ចាប់ឃាត់ខ្លួនបានចំនួន០៦នាក់បញ្ជូនមកការិយាលយជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួចហើយ ។

លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថាជនសង័ស្សយទាំង០៦នាក់ដែលនគរបាលស្រុកបាណន់ បញ្ជូនមកនោះត្រូវបានការិយាល័យជំនាញបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ ដំបងរួចហើយ ។ ក្នុងចំណោម ជនសង័្សយទាំង០៦នាក់នោះមិនមានអ្នកណាម្នាក់ស្ថិតនៅក្រៅឃុំនោះទេពួកគេកំពុងស្ថិតនៅក្នុងពន្ធនាគារខេត្តបាត់ដំបងរង់ចាំការសម្រេចសេច ក្តីពីតុលា ការ លោកឧត្តម សេនីយ៍បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មុខសញ្ញាដែលនៅសេសសល់ ចំនួន០៦នាក់ទៀត គឺមិនទុកឱកាសឲ្យពួកគេមានសេរីភាពបាននោះទេ ឯកឧត្តមបញ្ជាឲ្យនគរបាលក្រុង ស្រុកសហការណ៍ស្វែងរកក្រុមអ្នកលេងកាំបិតទាំង០៦នាក់ដែលនៅសេសសល់ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ព្រោះមុខសញ្ញាទាំងនេះបានបញ្ជូនសាវតាជាតិទៅដល់អយ្យការអមសាលាដំបូង ខេត្តបាត់ដំបងរួចហើយ ។

លោកវរសេនីយ៍ឯក ប៉ាន់ វណ្ណនី បញ្ជាក់បន្ថែមថា មុខសញ្ញាជាមេក្លោងម្នាក់ឈ្មោះភាព ផានុត ភេទប្រុស អាយុ ២៣ ឆ្នាំ ក្នុងចំណោមមេក្លោងពីរនាក់ផ្សេងទៀតបានគេចខ្លួនបាត់ពីមូលដ្ឋានតាំងពីកើតហេតុភ្លាមៗម្លេះលោកបន្តថា សមត្ថកិច្ច របស់លោកបន្តឃ្លាំចាំមើលអំពីវត្តមា ន របស់មុខសញ្ញាទាំងនេះពេលឃើញមុខត្រូវនាំយកទៅផ្តន្ទាទោស មិនមែនសមត្ថកិច្ចព្រងើយកន្តើយឬមិនអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួននោះទេ ជាមួយនេះ លោកសូមថ្លែងអំណរគុ ណ ចំពោះការផ្តល់នូវការលើកទឹកចិត្តរបស់មហាជនចំពោះកិច្ចប្រតិបត្តិការរបស់នគរបាលនា រយ:ពេលកន្លងមក៕

 

មតិយោបល់