ព័ត៌មានជាតិ

អគ្គិភ័យឆេះកុដិ ព្រះសង្ឃ បង្កការភ្ញាក់ផ្អើលកើតឡើង នៅខេត្តតាកែវ

តាកែវៈ នៅថ្ងៃសុក្រ ០៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៤និង៥៥នាទី នៅវត្តភ្នំបូរី ស្ថិតនៅភូមិភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះកុដិសង់អំពីថ្ម ប្រកក្បឿង មានទំហំ ៩x៩ ម៉ែត្រ ដែលជាកម្មសិទ្ធិរបស់ព្រះតេជគុណ ជុំ ចេង ជាព្រះចៅអធិការវត្តភ្នំបូរី រងការខូចខាត សម្ភារៈប្រើប្រាស់មួយចំនួនដែលនៅក្នុងកុដិ ។

មូលហេតុ៖ បណ្តាលមកពីដុតទៀនវស្សានៅក្នុងកុដិ ។

ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកផ្ទោល រួមជាមួយប្រជាការពារ និងប្រជាពលរដ្ឋក្បែរៗនោះ បានចេញជួយអន្តរាគមន៍ ដោយប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ទើបអគ្គិភ័យខាងលើ បានរលត់ជាស្ថាពរនិងពុំមានឆេះឆ្លងរាលដាលដល់កុដិផ្សេងៗទៀតឡើយ ៕

មតិយោបល់