បាត់ដំបងៈ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះបាយ ០១ខ្នង ទំហំ ៧មx១០ម ធ្វើពីឈើ ដំបូលប្រក់ស័ង្កសី (ផ្ទះតៀម) ស្ថិតនៅក្នុងក្រុមទី ០៨ ភូមិរំចេក៤ សង្កាត់ រតន: ក្រុងបាត់ដំបង បានរងការឆាបឆេះ បន្ទាប់ពីម្ចាស់ផ្ទះជក់បារី ខណៈកំពុងបូមសាំង ចេញពីប៊ីដុងដាក់ចូលដបទុក សម្រាប់លក់ បណ្តាលឲ្យរបួសមនុស្សម្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៨និង៣៥នាទី ស្ថិតនៅភូមិឃុំខាងលើ ។
តាមរបាយការណ៍ បានឲ្យដឹងថា ម្ចាស់ឈ្មោះ អាន ចាន់រ័ត្ន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។ មូលហេតុ ដោយជនរងគ្រោះ បូមសាំងចេញពី ពីដុង ដាក់ក្នុងដបសម្រាប់លក់ ហើយជក់បារី ទើបបណ្តាលឲ្យមានការឆាបឆេះឡើង ។
ភ្លាមៗនោះ កម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ៕
មតិយោបល់