កំពង់ធំៈ កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតតាមបណ្តោយផ្លូវជាតិ៦A ចន្លោះគីឡូម៉ែត្រលេខ ៧០-៧១ ក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន មានករណីអគ្គិភ័យឆេះរថយន្តចំនួន០១គ្រឿង សំណាងល្អមិនបណ្តាលឱ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ។
ម្ចាស់រថយន្តឈ្មោះ រ៉ាន់ ចំរើន ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ។ ប្រភេទរថយន្តម៉ាកកាមរី ពណ៌ក្រហម ស៊េរីឆ្នាំ១៩៨៩ ផ្លាកលេខ ភ្នំពេញ 2E-3423 ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តភ្លើង។
ករណីខាងលើនេះ រថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត បានចេញអន្តរាគមន៍ចំនួន០១គ្រឿង តែមិនបានប្រើប្រាស់ទឹកនោះទេ ដោយប្រជាពលរដ្ឋបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ទាន់ពេល៕
មតិយោបល់