ព័ត៌មានជាតិ

មុខសញ្ញាឆក់យ៉ាងសកម្មបំផុតនៅរាជធានីភ្នំពេញ និង ក្រុងតាខ្មៅ ត្រូវសមត្ថកិច្ចបានបង្ក្រាបហើយ

កណ្តាល: មុខសញ្ញាឆក់កាបូបយ៉ាងសកម្មដែលធ្លាប់សកម្មភាពបានសម្រេចជាច្រើនលើក ដែល៖

ករណីទី១
-កើតហេតុនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី
-នៅចំណុចផ្លូវ២១០ស្ថិតក្នុងភូមិ ព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។
ដែលជនរងគ្រោះ០១នាក់មានឈ្មោះ ផល ដាណែត ភេទស្រី អាយុ២៨ឆ្នាំ ទីលំនៅភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។

ករណីទី២
-កើតហេតុនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ម៉ោង៣និង៣៨នាទី
-នៅចំណុចផ្លូវ១១០ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ដែលជនរងគ្រោះ០១នាក់មិនស្គាល់ឈ្មោះ ភេទស្រី អាយុ១៨ឆ្នាំ ទីលំនៅក្នុងអាគារវប្បធម៍ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
(មិនបានដាក់ពាក្យបណ្តឹងតែបង្ហោះតាមបណ្តាញសង្គមfacebook)។

ករណីទី៣
-កើតហេតុនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១០និង០៨នាទី
-នៅចំណុចនៅផ្លូវ២១ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ០១នាក់មានឈ្មោះ មឿន ស្រីស ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនិសិ្សត(សន្លប់មិនដឹងខ្លួនកំពុងសង្រ្កោះបន្ទាន់នៅមន្ទីពេទ្យជ័យជម្នះ)។

ក្រុមជនសង្ស័យ០៤នាក់៖
១-ឈ្មោះ ចាន់រី សីហា ហៅ សាត រ៉ាវីដ ហៅ វីន ភេទប្រុស ជនជាតិខ្មែរ អាយុ១៧ឆ្នាំ នៅភូមិកណ្តាល ឃុំសណ្តារ ស្រុកលើកដែក ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

២-ឈ្មោះ ចៅ ដូមានិ ហៅ ខ្លឹង ភេទប្រុស ជនជាតិខ្មែរ អាយុ១៧ឆ្នាំ នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

៣-ជនសង្ស័យ២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

សម្ភារបាត់បង់៖
១-កាបូបលុយចំនួន១។
២-លុយខ្មែរមួយចំនួន។
៣-ទូរសព្ទ័ចំនួន២គ្រឿង(iphoneX MaXពណ៍ទឹកមាស មួយគ្រឿង និងVIVoមួយគ្រឿង)។
៤-ឯកសារមួយចំនួន។

វត្ថុតាងចាប់យក៖
១-ម៉ូតូ១គ្រឿងម៉ាកHonda C125សេរី ២០២០ពណ៍ក្រហម គ្មានកុងទ័រ ស្លាកលេខ ភ្នំពេញ 1HL១៩៣៨(ម៉ូតូជនសង្ស័យ)។
២-ម៉ូតូ១គ្រឿងម៉ាកHonda scoopy ពណ៍សេរី ២០១១ពណ៍ស បែកកាត់ប៊ូខាងក្រោយ ស្លាកលេខ ភ្នំពេញ 1BA0791(ម៉ូតូជនរងគ្រោះ)
៣-ទូរសព្ទ័មួយគ្រឿងម៉ាក Nចុចពិល ពណ៌ស្វាយ(របស់ជនសង្ស័យ)។
៤-កាបូបលុយពណ៍ខ្មៅមួយ(របស់ជនសង្ស័យ)។
៥-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន២កញ្ចប់តូច។

កាលពីវេលាកើតហេតុលើកទី១និងទី២ ជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាកHonda c125 ពណ៍ក្រហម សេរី២០២០ ស្លាកលេខ ភ្នំពេញ1LG-6420 បានធ្វើសកម្មភាពឆក់ទូរសព្ទ័ របស់ជនរងគ្រោះដែលទុកនៅខ្លុបម៉ូតូ ហើយ
ជិះគេចខ្លួនបាត់ទៅ តែពេលនោជនរងគ្រោះ
បានថតសកម្មភាពបង្ហោះតាមបណ្តាញសង្គមfacebook ។
លុះមកដល់លើកទី៣ ជនសង្ស័យ២នាក់ខាងលើ បានជិះម៉ូតូដដែលតែបានដោះ
ស្លាកលេខចោល ហើយប្តូរលេខថ្មី
ដោយដាក់ស្លាកលេខ ភ្នំពេញ1HL-1938
ហើយជិះធ្វើសកម្មភាពជាមួយជនសង្ស័យ
២នាក់ទៀតមិនស្គាល់ឈ្មោះជិះម៉ូតូមិនចាំម៉ាក ដោយជនសង្ស័យ២នាក់ទៀតបានឆក់កាបូបដែលមានទូរសព្ទ័១គ្រឿងយកទៅបាត់ ពេលជនរងគ្រោះទី៣បានជិះម៉ូតូដេញតាមមកដល់ស្តុប១១០ក៏ត្រូវជនសង្ស័យទី១និងទី២ បានធាក់ម៉ូតូជនរងគ្រោះបណ្តាលឲ្យដួលបោកក្បាលសន្លប់ស្តូកស្តឹងលែងដឹងខ្លួន ចំនែកជនសង្ស័យក៏ដួលម៉ូតូដែរ ពេលនោះម្នាក់ត្រូវប្រជាពលរដ្ឋចាប់បាននៅកន្លែងកើតហេតុ រីឯជនសង្ស័យម្នាក់ទៀតរត់ទៅដល់តារាងបាល់ទាល់ខេត្តកណ្តាលមុខមន្ទីរពន្ធដារ ក៏កម្លាំង
អន្តរាគមន៏នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួននិងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការ
តាមនិតិវិធីតែម្តង។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានឪពុកម្តាយយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យជ័យជម្នះ តែជនរងគ្រោះនៅតែមិនដឹងខ្លួនទើបដឹកយកទៅមន្ទីពេទ្យភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធី ៕

 

 

 

មតិយោបល់