ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗបន្ទាប់ពីជិះម៉ូតូចាប់ហ្រ្វាំងជ្រុលដួលចូលចំកណ្តាលរថយន្ត

សៀមរាប: នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៏រវាងរថយន្ត និងម៉ូតូ កើតហេតុនៅចំណុចផ្លូវជាតិលេខ៦ ចន្លោះបងគោលគីឡូម៉ែត្រលេខ324 325 ស្ថិតនៅក្នុងទឹកដីភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
ដែលមានរថយន្តម៉ាកហុីណូ ព៌ណខៀវលាយស ផលិតឆ្នាំ១៩៩១ ពាក់ស្លាកលេខសៀមរាប3A-1966 សណ្តោងស៊ឺមីរ៉ឺម៉កព៌ណខៀវពាក់ស្លាកលេខ ព្រះសីហនុ4A 3735 បើកបរដោយឈ្មោះ ខន ជ័យ ភេទប្រុស អាយុ២៩ ឆ្នាំនៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទិសដៅពីកើតទៅលិច បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម ព៌ណខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខសៀមរាប1AI-8857 បើកបរដោយឈ្មោះអឿន អាត ភេទប្រុស អាយុ27ឆ្នាំ នៅភូមិតាត្រៃ ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាបបើកបរទិសដៅពីលិចទៅកើតបណ្តាលឲ្យស្លាប់ភ្លាមៗនិងខូចខាតម៉ូតូ១ គ្រឿងធ្ងន់។
មូលហេតុម៉ូតូបើកបរក្នុងល្បឿនលឿន ហើយបានចាប់ហ្រ្វាំងដួល ជ្រុលទៅចូលចំកណ្តាលរថយន្តទើបកិនបណ្តាលតែម្តង។
ក្រោយពេលកើតហេតុកម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណ:និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ប្រគល់សាកសពជូនក្រុមគ្រួសាយកទៅធ្វើបុណ្យតាមប្រពីណី និងដកហូតវត្ថុតាងមករក្សាទុកនៅអង្កភាពដើម្បីបន្តនិតិវិធី៕

 

មតិយោបល់