ក្រចេះៈ បុរសម្នាក់ស្លាប់ភ្លាមៗបន្ទាប់ពីត្រូវរន្ទះបាញ់ នៅល្ងាចថ្ងៃទី២៨ ខែកក្កដា នៅចំនុចខាងក្រោយភូមិវឌ្ឍនៈ ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។
សាកសពជនរងគ្រោះឈ្មោះស្រេន សាលី អាយុ៣៥ឆ្នាំ រស់នៅភូមិអូរអំពិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មាននៅល្ងាចថ្ងៃកើតហេតុជនរងគ្រោះបានដើរទាក់លលក និងបានចូលក្នុងរោងខ្ទមចម្ការដើម្បីជ្រកភ្លៀង តែអកុសល្យត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុបន្ទាប់ពីសមត្ថកិច្ចចុះពិនិត្យរួចប្រប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់