កោះកុងៈ កាលពីយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២១និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ នៅលើផ្លូវជាតិលេខ៤៨ ចន្លោះបង្គោល គីឡូម៉ែត្រ ៣៤-៣៥ ស្ថិតនៅក្នុងភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយរថយន្ត០១គ្រឿងម៉ាក MITSUBISHI ពណ៌ស ពាក់ផ្លាកលេខព្រះសីហនុ 3A 1790 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ បើកបរទិសដៅពីលិច ទៅកើតលុះមកដល់ចំណុចកើតហតុបានបុកម៉ូតូ០១គ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរ ដោយឈ្មោះ ស៊ុន ថាន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯជនបង្កបានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសាកសពជនរងគ្រោះ រួចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕
មតិយោបល់