ភ្នំពេញ៖ សេវារថយន្តក្រុងសាធារណៈនឹងត្រូវចាប់ផ្ដើមដំណើរការក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ខែកុម្ភៈ ឆ្នាំ ២០១៤ វេលាម៉ោង ៧កន្លះ (ថ្ងៃស្អែកនេះ)។
សេវារថយន្តក្រុងសាធារណៈនេះត្រូវបានបង្កើតឡើងដោយសាលារាជធានីភ្នំពេញ និងសហការជាមួយទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ដែលហៅកាត់ថា JICA ដោយនឹងដាក់ឲ្យដំណើរការសាកល្បងរយៈពេល ១ខែ។
គួរបញ្ជាក់ផងដែរថា គម្រោងនេះនឹងដាក់ឲ្យដំណើរការរថយន្តក្រុងចំនួន១០គ្រឿង ដោយចេញដំណើរពីរង្វង់មូលស្តាតចាស់ មកផ្សារច្បារអំពៅ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងនោះមានចំណតរថយន្តក្រុងមានចំនួន ៣៦កន្លែង និងមានតម្លៃ ១៥០០៛៕
មតិយោបល់